ជនបរទេសអន្តោប្រវេសន្ត០២នាក់ ទទួលបានប្រកាស ទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
បាត់ដំបង៖ នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ នៅការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រគល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេសអន្តោប្រវេសន្ត ជាជនជាតិវៀតណាម ចំនួន ០២នាក់ ដើម្បីយកទៅប្រើប្រាស់។
ក្នុងនោះដែរកម្លាំងការិយាល័យជំនាញ បានណែនាំឲ្យសាម៉ីខ្លួន យកប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕