លោកឧត្តមសេនីយ៍ទោ មឿន ចំរុង អនុប្រធាននាយកដ្ឋាន និងក្រុមការងារ ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាក្ខន្ធ បំពាក់ឋានន្តរស័ក្ដិកិច្ចបច្ឆាមរណៈ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ រួមទាំងថវិការរបស់អគ្គនាយក ដល់ក្រុមគ្រួសារសព
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ០៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី លោកឧត្តមសេនីយ៍ទោ មឿន ចំរុង អនុប្រធាននាយកដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានដឹកនាំកម្លាំងតាមការិយាល័យចំណុះនាយកដ្ឋាន និងមន្រ្តីក្រុមផ្ដល់ទិដ្ឋាការ ប្រចាំការច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាក្ខន្ធ បំពាក់ឋានន្តរស័ក្ដិកិច្ចបច្ឆាមរណៈ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ រួមទាំងថវិការបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ នៃគ្រួសារសព ហើយនឹងចូលរួមដង្ហែរសព ឆ្ពោះទៅកាន់ឈាបនដ្ឋានទីអារាមវត្តអង្គតាមិញ។
នៅទីកន្លែងបូជា ក្រុមការងារបានរៀបចំ អានវាយោគកថា ដោយលោកវរសេនីយ៍ឯក ស៊ុន សាវ៉ាត នាយការិយាល័យរដ្ឋបាលសរុប រួមទាំងឲ្យភ្លើងបូជាសព ដោយលោកឧត្តមសេនីយ៍ទោ មឿន ចំរុង តបតាមក្រុមគ្រសារ របស់សពសំណូមពរ ។
នៅពេលជាមួយគ្នានោះដែរ លោក ប៉ុល សារិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំយកថវិការផ្ទាល់ខ្លួន របស់ឯកឧត្តមចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) មកប្រគល់ជូនភរិយា និងក្រុមគ្រួសារនៃសពលោក ម៉ៅ ប៊ុនវឌ្ឃន៍ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំផងដែរ។
ក្នុងឱកាសនោះលោក ប៉ុល សារិន និងលោកឧត្តមសេនីយ៍ទោ មឿន ចំរុង បានពាំនាំមតិផ្ដាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដោយចូលរួមសោកស្ដាយមន្ត្រីដែលបំពេញភារកិច្ចល្អ និងជាស្វាមីល្អ នឹងលើកទឹកចិត្តជូនក្រុមគ្រួសារ ឲ្យយកាត់ចិត្តនូវការបាត់បង់ មនុស្សជាទីស្រលាញ់ និងជាទីគោរព ។
ក្រោយពីបានទទួលនូវកញ្ចប់ថវិការួចហើយ ក្រុមគ្រួសារ នៃសព ដើម្បីតបស្នងដ៏ទឹកចិត្តថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់ក្រោមឱវាទនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារយើងខ្ញុំ និងសូមប្រសិទ្ធិពរជ័យជូនឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា ទទួលបាននូវពុទ្ធពរទាំង ០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ៕