លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដឹកនាំកម្លាំងចុះត្រួតពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងស្ថានភាពអនាម័យនៅជុំវិញ បរិវេណបង្គោលព្រំដែន២៧៥
តាកែវ៖ នាថ្ងៃព្រហស្បត៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១០និង១៥នាទី លោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងស្ថានភាពអនាម័យនៅជុំវិញ បរិវេណបង្គោលព្រំដែន២៧៥ ដែលជាកន្លែងផ្លាស់ប្ដូរទំនិញ របស់អាជីវករខ្មែរ និងវៀតណាម។
លោកនាយប៉ុស្តិ៍ ក៏បានណែនាំឲ្យអាជីវករទាំងអស់ ត្រូវគោរព និងអនុវត្តវិធានការអនាម័យ តាមគោលការណ៍នាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ត់ចត់ ដូចជាការពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាតជាដើម ដើម្បីការពារការឆ្លងមេរោគកូវីដ-១៩។
ទន្ទឹមនេះលោកនាយប៉ុស្តិ៍ ក៏បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប៉ុស្តិ៍ថ្មី ដែលកំពុងដំណើរការជារៀងរាល់ថ្ងៃផងដែរ៕