កម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯម ចុះត្រួតពិនិត្យឯកសារស្នាក់នៅ និងភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) នៅភូមិព្រែកក្រូច
កណ្តាល៖ កម្លាំងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលឃុំភូមិធំ បានចុះត្រួតពិនិត្យឯកសារស្នាក់នៅ និងភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) នៅផ្ទះឈ្មោះ ជុំសុឃន ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល៕