ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បញ្ជូនចេញជនជាតិវៀតណាម ០១នាក់ ឲ្យប៉ុស្តិ៍យោធាការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀង
កំពត៖ នៅថ្ងៃច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង១០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានសហការជាមួយ អគ្គរងកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដេីម្បីធ្វេីការបញ្ជូនចេញជនជាតិវៀតណាម ចំនួន ០១នាក់ ឲ្យចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសវៀតណាមវិញ ដោយប្រគល់ទៅឲ្យប៉ុស្តិ៍យោធាការពារព្រំដែនច្រកទ្វារអន្តរជាតិ ហាទៀង ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត៕