ឃាត់ពលរដ្ឋខ្មែរ០២នាក់ វិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមរបៀងស្លាបស្ដាំ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី
បាត់ដំបង៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ធ្វើការឃាត់បានពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមរបៀងស្លាបស្ដាំ របស់ប៉ុស្តិ៍ ចំនួន ០២នាក់ រួចបាននាំពួកគាត់មកកាន់ផ្នែករដ្ឋបាល-សរុប ដើម្បីសួរនាំព័ត៌មាន និងបានសហការជាមួយមន្រ្តីចត្តាឡីស័ក ធ្វើការពិនិត្យកំដៅជូនពួកគាត់។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ ទាំង០២នាក់នេះ មាន ១. ឈ្មោះ ឆូត ឆរ ភេទប្រុស អាយុ ២៩ឆ្នាំ, ២. ឈ្មោះ ឆូត វី ភេទស្រី អាយុ ២៦ឆ្នាំ ហើយអ្នកទាំងពីរមានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានធ្វើលិខិតប្រគល់-ទទួល ពលរដ្ឋខាងលើនេះ ឲ្យទៅមន្រ្តីចត្តាឡីស័ក ដើម្បីយកទៅពិនិត្យសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពស្រុកសំពៅលូន ខេត្តបាត់ដំបង៕