ព័ត៌មានថ្មីបំផុត


កំពង់ចាម៖ នៅព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងផែនការងារអន្តោប្រវេសន៍ បានចាត់តាំងលោកវរសេនីយ៍ឯក យ៉ិន ប៊ុនថេង នាយការិយាល័យគ្រប់គ្រងជនបរទេស និងសហការី នាំយកថវិកាមិត្តជួយមិត្ត ក្នុងផែនការងារអន្តោប្រវេសន៍ ចំនួន ៤០០.០០០៛(បួនរយពាន់រៀល) ទៅប្រគល់ជូនលោកស្រីអនុសេនីយ៍ទោ ពៅ ម៉ាលែន នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យគ្រប់គ្រងជនបរទេស ដែលបានសម្រាលបុត្រ នៅសម្ភព ថាន់ សុវណ្ណដេត កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

ជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់គិតគូរកូនចៅក្រោមឱវាទ លោកស្រីអនុសេនីយ៍ទោ ពៅ ម៉ាលែន និង ក្រុមគ្រួសារ មានក្តីសោមនស្សរីករាយ សូមគោរពអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មិត្តរួមអាជីពទាំងអស់ សូមទទួលបាននូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ