ព័ត៌មានថ្មីបំផុត


ស្ទឹងត្រែង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចេញពីប្រទេស ជូនជនជាតិចិនចំនួន ០៥នាក់ ដើម្បីធ្វើដំណើរចេញទៅធ្វើការងារ នៅប្រទេសឡាវ និងជនជាតិឡាវចំនួន ០១នាក់ ធ្វើដំណើរចូលមកធ្វើការងារក្នុងប្រទេសកម្ពុជា។

ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ជនជាតិឡាវខាងលើ ជូនមន្ត្រីចត្តាឡីស័ក ដើម្បីគ្រប់គ្រងនិងអនុវត្តនីតិវិធីបន្ត នៅមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ