ជួបប្រជុំ ជាមួយ តំណាងអគ្គនាយកដ្ឋានគយ និងតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង អនុក្រឹត្យស្ដីពីការបង្កើត និងដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធសលាកបត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រកម្ពុជា ( Cambodai e-Arrival)
ជួបប្រជុំ ជាមួយ តំណាងអគ្គនាយកដ្ឋានគយ និងតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង អនុក្រឹត្យស្ដីពីការបង្កើត និងដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធសលាកបត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រកម្ពុជា ( Cambodai e-Arrival)
នាព្រឹកថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជួបប្រជុំ ជាមួយ តំណាងអគ្គនាយកដ្ឋានគយ និងតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង អនុក្រឹត្យស្ដីពីការបង្កើត និងដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធសលាកបត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រកម្ពុជា ( Cambodai e-Arrival) ។
ស្របតាមការអភិវឌ្ឍន៍នៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរជាតិ និងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវប្រព័ន្ធចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលហៅថា (Cambodia e-Arrival )។ ការបង្កើតប្រព័ន្ធ (Cambodia e-Arrival ) នេះដែលមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិកជាទម្រង់រួមបញ្ចូលគ្នាតែមួយ ដែលបែបបទទាំងនោះដោយផ្ដល់ភាពងាយស្រួល និងឆាប់រហ័ស ដោយប្រើជំនួសការបំពេញបែបបទ និងសាលកប័ត្រ ជាទម្រង់ក្រដាសសម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ ។
អគ្គប្រជុំបានសម្តែងនូវការគាំទ្រចំពោះការបង្កើតប្រព័ន្ធនេះ ព្រោះពិតជាផ្តល់ភាពងាយស្រួលទាំងភ្ញៀវបរទេស ទាំងស្ថាប័នមានសមត្ថកិច្ច។ ក្នុងនោះស្ថានប័នពាក់ព័ន្ធស្នើបន្ថែមចំណុចមួយចំនួនដែលជាតម្រូវការមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា បានឯកភាពនូវសំណូមពរ និងស្នើរឱ្យភាគីពាក់ព័ន្ធធ្វើការជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតនានា។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ប្រព័ន្ធនេះមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេសប៉ុណ្ណោះទេ តែក៏ជួយឱ្យយើងអាចគ្រប់គ្រង និងទាញយកទិន្ធន័យមកប្រើប្រាស់បានទាន់ចិត្ត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/