ទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូនៃក្រសួងសន្តិសុខសាធារណចិន
ទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូនៃក្រសួងសន្តិសុខសាធារណចិន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ នាព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំសមាសភាពពាក់ព័ន្ធ ដែលមាន ឯកឧត្តម អគ្គនាយករង និង ប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ ទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូនៃក្រសួងសន្តិសុខសាធារណចិន សរុប ១១ រូប ដឹកនាំដោយ ឯកឧត្តម វ៉ាង យ៉ុង អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណ:ចិន និងជាប្រធាននគរបាលអន្តរជាតិប៉េកាំង ។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានលើកឡើងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នាពេលកន្លងមក និងការបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជំនាញរវាងសមត្ថកិច្ចទាំងពីរ សំដៅបន្តទប់ស្កាត់បទល្មើស ឃាត់ខ្លួននិងបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់នៅក្នុងប្រទេសរបស់ខ្លួន។
https://www.tiktok.com/@gdicambodia