ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី
ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី
នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយផ្តោតលើទិដ្ឋភាពរួមនិងការបង្កើតមហាវិទ្យាល័យ ទិដ្ឋភាពរួមនៃកម្មវិធីនិងវិធីសាស្ត្របណ្តុះបណ្តាលដើម្បីបន្ស៊ីនឹងក្របខណ្ឌការងារជំនាញ ការគិតគូរអំពីការអភិវឌ្ឍរចនាសម្ព័ន្ធវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងអភិក្រមនៃការបង្កើតគម្រូនិងថ្នាលសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអនឡាញ សម្រាប់មន្ត្រីនៅតាមមូលដ្ឋានព្រំដែនឆ្ងាយៗ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/