ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញស្តីពីកម្មវិធីអន្តោប្រវេសន៍ ដោយផ្តោតទៅលើយុទ្ធសាស្ត្រទេសន្តរប្រវេសន៍និងកំណែទម្រង់កម្មវិធីទិដ្ឋាការនៃប្រទេសអូស្ត្រាលី

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញស្តីពីកម្មវិធីអន្តោប្រវេសន៍ ដោយផ្តោតទៅលើយុទ្ធសាស្ត្រទេសន្តរប្រវេសន៍និងកំណែទម្រង់កម្មវិធីទិដ្ឋាការនៃប្រទេសអូស្ត្រាលី សុចរិតភាពនិងអនុលោមភាពទិដ្ឋាការ និងការវិនិយោគលើវិស័យធុរកិច្ចនិងទេសន្តរប្រវេសន៍របស់និយោជិតជំនាញ ជាមួយភាគីអូស្ត្រាលី ដែលដឹកនាំដោយលោក Damien Kilner នាយកគ្រប់គ្រងស្តីទី នៃក្រុមប្រតិបត្តិការអន្តោប្រវេសន៍ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅទីស្តីការក្រសួងមហាផ្ទៃអូស្ត្រាលី។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ