ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់អូររំដួល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់អូររំដួល
បាត់ដំបង ៖ ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់អូររំដួល ស្ថិតនៅ ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង។
https://www.tiktok.com/@gdicambodia