ចូលរួមជំនួបពិភាក្សាការងារ ជាមួយអ្នកសម្របសម្រួលតំណាងអង្គការ UN ប្រចាំព្រះរាជាណាចក្រកម្ពុជា
ចូលរួមជំនួបពិភាក្សាការងារ ជាមួយអ្នកសម្របសម្រួលតំណាងអង្គការ UN ប្រចាំព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមជំនួបពិភាក្សាការងារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក JoSheuer អ្នកសម្របសម្រួលតំណាងអង្គការ UN ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ៕
https://www.tiktok.com/@gdicambodia