ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំកិច្ចក៏មានអញ្ជេីញចូលរួមពីឯកឧត្តម​ អគ្គនាយករង​ លោកប្រធាននាយកដ្ឋាន​រដ្ឋបាលសរុប និងមន្រ្តីពាក់ពន្ធមួយចំនួនទៀត។ 

 

ជាកិច្ចចាប់ផ្ដើម​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍​ បានមានមតិបើកកិច្ចប្រជុំ​ និងអនុញ្ញាតជូនឯកឧត្តម​ ណុប​ វី​ ធ្វើសេចក្ដីរាយការណ៍។​ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យ កិច្ចការគម្រោងថវិកា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

ជាទីបញ្ចប់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍​ បានមានមតិបូកសរុប​ ដោយបានកែសម្រួលខ្លឹមសារមួយចំនួន​ និងស្នើដល់អគ្គនាយករង​ ប្រធានននាយកដ្ឋាន​ ពិនិត្យ​កែសម្រួលបន្ថែមទៀត ដើម្បីប្រជុំសរុបនាពេលខាងមុខ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ