ព័ត៌មានថ្មីបំផុត


ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងត្រង់

 

នៅសៀលថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពិនិត្យស្ថានភាពទូទៅនៃភូមិសាស្រ្តរង្វង់ប្រតិបត្តិការរបស់ប៉ុស្តិ៍ ពង្រឹងការងារជំនាញ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ