ព័ត៌មានថ្មីបំផុត


ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី

 

នៅថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពិនិត្យស្ថានភាពទូទៅនៃភូមិសាស្រ្តរង្វង់ប្រតិបត្តិការរបស់ប៉ុស្តិ៍ ពង្រឹងការងារជំនាញ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង៕

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

 

 

 

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ