កិច្ចប្រជុំកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជេីញចូលរួមកិច្ចប្រជុំកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅអាគារទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីទទួលបន្ទុកការងារនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំបានពិភាក្សា និងកែសម្រួលឡើងវិញនូវបទបញ្ញត្តិមួយចំនួន ដើម្បីត្រៀមប្រជុំអន្តរក្រសួងលើកទី៨ លើការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/