ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ទទួលជួបពិភាក្សាការងារជាមួយ មន្ត្រីស៊ើបអង្កេតបទល្មើសឧក្រិដ្ឋក្រៅប្រទេស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ទទួលជួបពិភាក្សាការងារជាមួយ មន្ត្រីស៊ើបអង្កេតបទល្មើសឧក្រិដ្ឋក្រៅប្រទេស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Aven Downie មន្ត្រីស៉ើបអង្កេតបទល្មើសឧក្រិដ្ឋក្រៅប្រទេស និងសហការី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អំពីលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នាពេលកន្លងមក និងអំពីលទ្ធភាពផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជា ដូចជា ការទប់ស្កាត់ឯកសារធ្វើដំណើរក្លែងក្លាយ, ការស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងជំនាញព័ន្ធផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់សម្រាប់មន្រ្តីអន្តោប្រវេសន៍កម្ពុជា ។
https://www.tiktok.com/@gdicambodia