ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងតួនាទីភារៈកិច្ច ថ្នាក់ផ្នែកចំណុះប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិ ច្រកទ្វារកំពង់ផែអន្តរជាតិនឹងច្រកទ្វារព្រំដែនអន្តជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ដោយឯកឧត្តម អស់លោក ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងអ្នកបច្ចេកទេស ជាច្រើនរូបទៀត។

បន្ទាប់ពីស្តាប់របាយការណ៍កែសម្រួលសេចក្ដីព្រាង រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ជូនកិច្ចប្រជុំនេះ អំពីគោលបំណងនៃសេចក្ដីព្រាងតួនាទីភារៈកិច្ច ថ្នាក់ផ្នែកចំណុះប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិ ច្រកទ្វារកំពង់ផែអន្តរជាតិ នឹងច្រកទ្វារព្រំដែនអន្តជាតិ នេះក្នុងគោលដៅរៀបចំអោយបានច្បាស់លាស់ ដើម្បីអោយអង្គភាពនិងក្រុមការងារ ជាពិសេសថ្នាក់ក្រោមងាយស្រួលយល់ដើម្បីបំពេញភារ៖កិច្ចអោយបានដំណើរការល្អតាមបរិបទបច្ចុប្បន្ន ។

កិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នា និងបានធ្វើការកែសម្រួលបន្ថែមទៀតដូចជាការបន្ថែមពាក្យពេចន៍មួយចំនួន ដើម្បីអ្នកប្រតិបត្តិងាយយល់អត្ថន័យក្នុងការអនុវត្តតាម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានកោតសរសើ លើកទឹកចិត្ត និងជំរុញអោយក្រុមការងារបច្ចេកទេសខិតខំបន្ថែមទៀតដើម្បីសម្រេចឲ្យបានលទ្ធផលល្អប្រសើរនាពេលឆាប់ខាងមុខនេះ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ