ព័ត៌មានថ្មីបំផុត


ម៉ឺនជ័យ៖ នៅរសៀលនៅថ្ងៃអង្គារ៍ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា គ.ស២០២១ នេះឯកឧត្តម អន ភារៈ អភិបាលរងខេត្ដព្រៃវែង អមដំណើរដោយ លោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ បានអញ្ជើញចុះមកពិនិត្យ និងរកទីតាំងដើម្បីធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ។

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង និងខាងភាគីវៀតណាមមានឈ្មោះតឺនណាម ក្នុងទឹកដីខេត្តតៃនីញ ។ ច្រកទ្វារព្រំដែននេះត្រូវបានប្រកាសដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត កាលពីថ្ងៃថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ។ ការដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យផ្សេៗទៀត ។

ការអញ្ជើញចុះមកពិនិត្យ និងរកទីតាំងដើម្បីធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ របស់អាជ្ញាធរដែនដីនេះ ក៏បានធ្វើឡើងបន្ទាបើពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ