ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសថៃ

 

នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិទ្យា អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត លោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកស្រីឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ និងសហការី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឌុសិដ្ឋ ម៉ាណាផាន់ ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងសហការីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ