ព័ត៌មានថ្មីបំផុត


បូកសរុប និងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង

 

នៅរសៀលថ្ងៃសៅរ៍ ០២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារទី១របស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ក្រុមការងារទី៣ ដឹកនាំលោកឧត្តមសេនីយ៍ទោ មាន កុត្តរា អនុប្រធាននាយកដ្ឋាន និងក្រុមការងារទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ងួន សុងហួត អនុប្រធាននាយកដ្ឋាន បានធ្វើការបូកសរុបនិងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ដោយឡែកចំពោះក្រុមការងារចំនួន០២ក្រុមទៀតបាននឹងកំពុងបន្តការងារធ្វើបច្ចប្បន្នភាពជាបន្តទៀតនៅ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ