ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំវិភាគមុខងារ របស់នាយកដ្ឋានច្រកទ្វារទី២

 

ព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំវិភាគមុខងារ របស់នាយកដ្ឋាន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ កិច្ចប្រជុំមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែកពាក់ព័ន្ធ។

 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាលសរុបឡើងធ្វើបទបង្ហាញ និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ។ ជាមួយគ្នានោះ លោកប្រធានអង្គប្រជុំក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំងបី ឡើងរាយការណ៍ពីតួនាទីភារកិច្ចរបស់ការិយាល័យនីមួយៗ។ 

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន បានមានប្រសាសន៍បូកសរុប ណែនាំការងារជំនាញ និងបានធ្វើការកែតម្រូវមុខងារតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវទៅតាមផ្នែកជំនាញនីមួយៗ និងបានបញ្ចប់កិច្ចប្រជុំដោយក្តីសោមនស្សរីករាយ៕

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ