ព័ត៌មានថ្មីបំផុត


ប្រជុំបូកសរុបលទ្ធផលការងារនិងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុងខេត្តសៀមរាប

 

នៅថ្ងៃអង្គារ ០៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន រួមជាមួយនឹងក្រុមការងារទី៣របស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុគន្ធនី អនុប្រធាននាយកដ្ឋាន បានធ្វើការប្រជុំបូកសរុបលទ្ធផលការងារនិងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុងខេត្តសៀមរាប។ ដោយឡែកនៅរសៀលថ្ងៃអាទិត្យ ០៣រោច ខែអសុជ្ស ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារទី២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច ពិដោឡា ក៏បានប្រជុំបូកសរុបលទ្ធផលការងារនិងបិទបញ្ជប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តខេត្តពោធិ៍សាត់ផងដែរ។

គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ ក្រុមការងារទាំង៥ របស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ បូកសរុប និងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុងខេត្តចំនួន៦ ស្ថិតនៅជុំវិញបឹងទន្លេសាប មាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ឆ្នាំង, កំពង់ធំ , សៀមរាប និងពោធិ៍សាត់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ