ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ លោកស្រីឧត្តមសេនីយ៍ត្រី ចយ សាវីអនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមការងារបណ្តុះបណ្តាល នៃប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា តំណាង ឯកឧត្តម សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋាន បានចូលរួមបើកសិក្ខាសាលាបណ្តុះបណ្តាលដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ សម្រាប់ការត្រៀមបើកច្រកទ្វារព្រំដែនឡើងវិញ ដែលរៀបចំឡើងដោយស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ។

សិក្ខាសាលាបណ្តុះបណ្តាលនេះ មានចំនួន ០៥វគ្គ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើនៅរាជធានីភ្នំពេញខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលនឹងបណ្តុះបណ្តាលដោយ លោក LINCOLN TEDRICK លេខាទូតទី១ នៃស្ថានទូតអូស្ត្រាលី, លោក Stuart Mackin និងលោកស្រី Anne Gollshewski នគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំទីក្រុងបាងកក, លោកBrett Dickson ប្រធានគម្រោង នៃអង្គការ IOM និងសហការី លោក Khay Phiev ដោយសិក្ខាកាមចូលរួមចំនួន ២០រូប ។

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ដល់សិក្ខាកាមបានយល់ដឹងអំពី៖ តម្រូវការឯកសារពាក់ព័ន្ធក្នុងការចាក់វ៉ាក់សាំង ក្នុងបរិបទជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអូស្ត្រាលី, និន្នាការនៃទេសន្តរប្រវេសន៍នាពេលបច្ចុប្បន្ន និងការរំពឹងទុក, ការជួញដូរ និងរត់ពន្ធមនុស្ស, ការវាយតម្លៃអ្នកដំណើរ, វិធីសាស្ត្រក្នុងការប្រៀបធៀបផ្ទៃមុខ, ការប្រើប្រាស់ Verifier និងការត្រួតពិនិត្យឯកសារ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ