ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លួវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំង រៀបចំសណ្តាប់ធ្នាប់ ការពារសុវត្ថិភាព ជូនគណ:ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចវ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងមានការចូលរួមពី ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រគល់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម ) ចំនួន ២០០.០០០ដូស ជូនដល់រដ្ឋាភិបាលវៀតណាម នៅបង្គោលព្រំដែន លេខ១៧១៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ