ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទជូន ក្រុមសិក្ខាកាមចំនួន ៣៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ញឹម វណ្ណា  នាយការិយាល័យសុខាភិបាល នៃក្រសួងការពារជាតិ។

យោងតាមមតិណែនាំរបស់អនុគណៈកម្មការទី២ ខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហស័ជាលទ្ធផល អវិជ្ជមាន និងបន្តឲ្យធ្វើចត្តាឡីស័ក សិក្ខាកាមកងយោធពលខេមរភូមិន្ទចំនួន ១៨នាក់ បានបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ជួសជុល និងបញ្ជូនសារខេត្តកំពង់ស្ពឺ និងសិក្ខាកាមវៀតណាមចំនួន ១៥នាក់ទៀត ទៅសិក្សាអក្សរសាស្រ្តខ្មែរ នៅសកលវិទ្យាល័យការពារជាតិ ឬស្សីកែវ នៅមន្ទីរពេទ្យ១៧៩ ក្រុងភ្នំពេញ តាមវិធានការរបស់អនុគណៈកម្មការ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ