ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុវ៉ាត់ឌី អនុប្រធាននាយកដា្ឋនជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងជាជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តទឹកថ្លា ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការយកអំណោយមកក្នុងឱកាសនេះ គឺដោយសារវត្តបានរងការជនលិច​ ពីស្ទឹងព្រែកត្នោតដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ​ ។

អំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅប្រគេនព្រះសង្ឃនាពេលនេះ រួមមាន អង្ករ​ ១តោន, ត្រីខ ២កេស, មី​ ២កេសធំ, ត្រីងៀត ១០គីឡូ, ទឹកសុទ្ធ​ ១៥កេស, ទឹកស៊ីអ៉ីវ​ ១០យួរ, ទឹកផ្លែឈេី​ ៥កេស និងបច្ច័យ ៥,០០០,០០០៛ (ប្រាំលានរៀល)៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ