ព័ត៌មានថ្មីបំផុត


ព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយស្ថាប័នគយ និងរដ្ឋាករ ស្ថាប័នកំពង់ផែ និងស្ថាប័នចត្តាឡីស័ក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកនាយការិយាល័យ លោកនាយប៉ុស្តិ៍ និងនាយផ្នែកពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អគ្គនាយករង បានមានប្រសាសន៍ដោយផ្តោតសំខាន់ទៅលើការសំណូមពរពាក់ព័ន្ធនឹងចំនុចចំនួន០៣រួមមាន៖ ១-ស្នើសុំពិភាក្សាអំពីការគ្រប់គ្រងបារ៉ាស់ចូល-ចេញប្រទេស និងសូមឲ្យមានការចូលរួមក្នុងការសម្របសម្រួលសហការត្រួតពិនិត្យរាល់មនុស្ស ឯកសារមធ្យោបាយ ទំនិញចូល-ចេញប្រទេស។ ២-ស្នើសុំឲ្យមានរបបប្រជុំប្រចាំខែឡើងវិញរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រជុំផ្សព្វផ្សាយអំពីការជូនដំណឹង សេចក្តីណែនាំផ្សេងៗ និងបញ្ហាប្រឈមដែលបានជួបប្រទះ ដើម្បីងាយស្រួលចូលរួមដោះស្រាយរួមគ្នា។ និង៣-ស្នើសុំជួយសម្របសម្រួល សហការផ្តល់នូវឯកសារទំនិញចេញ-ចូលប្រទេស មកឲ្យខាងមន្ត្រីអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើឯកសារទាំនោះឲ្យបានម៉ត់ចត់ ដើម្បីសំដៅបង្ការ ទប់ស្កាត់រាល់បទល្មើសមធ្យោបាយ ទំនិញគេចពន្ធផ្សេងៗ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ