ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ស៉ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសបន្ថែម
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោវឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន ៣.០០០.០០០ (បីលាន) ដូសបន្ថែម ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីរដ្ឋាភិបាលចិន ក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕