ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៨៨នាក់ ជាសះស្បើយ ៦២៤នាក់ និងស្លាប់ ១៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ អ្នកជាសះស្បើយចំនួន ៦២៤នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨០,៨១៣នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៤,០៤៥នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៥២៦នាក់៕