ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅតាមបណ្តាខេត្តចំនួន០៦ជុំវិញបឹងទន្លេសាប
ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅតាមបណ្តាខេត្តចំនួន០៦ជុំវិញបឹងទន្លេសាប
នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន០៥ក្រុម ដែលក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធានានយកដ្ឋាន ក្រុមទី២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច ពិដោឡា អនុប្រធាននាយកដ្ឋាន ក្រុមទី៣ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សុគន្ធនី អនុប្រធាននាយកដ្ឋាន ក្រុមទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាន កុត្តរា អនុប្រធាននាយកដ្ឋាន ក្រុមទី៥ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ងួន សុងហួត អនុប្រធាននាយកដ្ឋាន បានបន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅតាមបណ្តាខេត្តចំនួន០៦ជុំវិញបឹងទន្លេសាបរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/