កិច្ចប្រជុំឆ្លងលើកទី២ នៃសេចក្តីព្រាង គោលការណ៏ណែនាំ ស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិ(S.O.P)
កិច្ចប្រជុំឆ្លងលើកទី២ នៃសេចក្តីព្រាង គោលការណ៏ណែនាំ ស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិ(S.O.P)
នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុណ្ណា ពិសាខា និងឯកឧត្តម ឧត្តមសេនីយ៏ទោ ផាន់ រតនៈ អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងលោកប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន បានដឹកនាំកិច្ចប្រជុំឆ្លងលើកទី២ នៃសេចក្តីព្រាង គោលការណ៏ណែនាំ ស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិ(S.O.P) សម្រាប់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស នៅសាលាប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន និងប្រធានក្រុមចម្រុះអធិការកិច្ចទាំងអស់ និងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន។
កិច្ចប្រជុំបានពិនិត្យលម្អិតលើខ្លឹមសារនៃសេចក្តីព្រាង ដោយស្មារតីទទួលខុសត្រូវក្នុងនាមនាយកដ្ឋានជំនាញ សម្រាប់យកទៅអនុវត្តការងារជាក់ស្តែង។ បានបញ្ចប់លើខ្លឹមសារនៃសេចក្តីព្រាងទាំងស្រុងក្នុងស្មារតីឯកភាពគ្នា។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/