ព័ត៌មានថ្មីបំផុត


សិក្ខាសាលា ស្ដីពីការពិនិត្យឡើងវិញ ការវិភាគភាពមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងមហាផ្ទៃ

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពីការពិនិត្យឡើងវិញ ការវិភាគភាពមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពីការពិនិត្យឡើងវិញ ការវិភាគភាពមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

 

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ឯកឧត្តម អគ្គស្នងការរង អគ្គនាយករង ព្រមទាំងលោកប្រធាននាយកដ្ឋាន លោក និងអស់លោក លោកស្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ