បណ្តេញជនជាតិវៀតណាម ២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា
បណ្តេញជនជាតិវៀតណាម ២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បត៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២០នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ក្នុងនោះជនជាតិវៀតណាមចំនួន ១៩នាក់ (ស្រី៥នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួន ១នាក់ ភេទស្រី ពាក់ពន្ធ័ករណីលួចស្នាក់នៅខុសច្បាប់ (លើសទិដ្ឋាការកំណត់) ទទួលពីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/