ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៩១នាក់ ជាសះស្បើយ ៦១៨នាក់ និងស្លាប់ ១៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩១នាក់ អ្នកជាសះស្បើយចំនួន ៦១៨នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៨៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨០,២២៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៣,៤២១នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៥០៧នាក់៕