ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៦០នាក់ ជាសះស្បើយ ១,០៧៤នាក់ និងស្លាប់ ៣២នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៦០នាក់ អ្នកជាសះស្បើយចំនួន ១,០៧៤នាក់ និងអ្នកស្លាប់ចំនួន ៣២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៣៩៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧២,១០៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦៤,៥៤៨នាក់ និងអ្នកស្លាប់ សរុបចំនួន ១,២៥៤នាក់៕