ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការការពិភាក្សាលើគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច នៅកំពង់ផែ (Port EDI) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ , ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា, ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញទាំង៣ លោកនាយ-នាយរងប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ បានឲ្យអង្គប្រជុំទាំងមូល មានមតិលើកឡើង និងមានយោបល់ពាក់ព័ន្ធនឹងគោលបំណងក៏ដូចជានីតិវិធីក្នុងការបង្កើតប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច (Port EDI) ជូនអង្គប្រជុំជ្រាប។

ក្នុងនោះដែរក៏មានការចូលរួមយោបល់ពីសំណាក់ ឯកឧត្តម ប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញទាំង២ និងបណ្តាប៉ុស្តិ៍ពាក់ព័ន្ធមួយចំនួន ដែលពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរ។

នៅទីបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ មានមតិណែនាំ និងប្រគល់ការងារមួយពាក់ព័ន្ធការងារខាងលើជូន ឯកឧត្តម ប្រធាននាយកដ្ឋាន ក៏ដូចអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យច្រកទ្វារផ្លូវទឹក ត្រូវសហការ តាមដានឲ្យបានម៉ត់ចត់ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីគម្រោង និងនីតិវិធីនៃការបង្កើតប្រព័ន្ធ (Port EDI) ឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ