ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨១២នាក់ ជាសះស្បើយ ៧៤០នាក់ និងស្លាប់ ១៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨១២នាក់ អ្នកជាសះស្បើយចំនួន ៧៤០នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៧៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៦៩,៦០៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦១,៧៧៩នាក់ និងអ្នកស្លាប់ សរុបចំនួន ១,១៦៨នាក់៕