ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៤៥នាក់ ជាសះស្បើយ ៩៧៥នាក់ និងស្លាប់ ៣០នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៤៥នាក់ អ្នកជាសះស្បើយចំនួន ៩៧៥នាក់ និងអ្នកស្លាប់ចំនួន ៣០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៣១៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៦៧,១៨១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥៨,៩៣០នាក់ និងអ្នកស្លាប់ សរុបចំនួន ១,១០៦នាក់៕