ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន បានចាត់លោកឧត្តមសេនីយ៍ទោ ម៉ៅ វណ្ណៈ ដឹកនាំមន្ត្រីមួយចំនួន ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅផ្ទះ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ វណ្ណៈ បាននាំយកនូវថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) របស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋាន និងអំណោយមួយចំនួន របស់ក្រុមការងាររួមមាន៖ អង្ករ ៥០គីឡូក្រាម, មី៣កេស, ត្រីខ ៣យួរ, ទឹកត្រី ៣យួរ និងទឹកស៊ីអ៉ីវ ៣យួរ ជូនដល់លោកឧត្តមសេនីយ៍ត្រី ចាន់ សុខា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងពេលសម្រាលព្យាបាលជំងឺ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ