ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៣៦នាក់ ជាសះស្បើយ ៩២៨នាក់ និងស្លាប់ ២៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៣៦នាក់ អ្នកជាសះស្បើយចំនួន ៩២៨នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៧៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៦៦,៣៣៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥៧,៩៥៥នាក់ និងអ្នកស្លាប់ សរុបចំនួន ១,០៧៦នាក់៕