ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៩៦នាក់ ជាសះស្បើយ ៨១៣នាក់ និងស្លាប់ ៣៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៩៦នាក់ អ្នកជាសះស្បើយចំនួន ៨១៣នាក់ និងអ្នកស្លាប់ចំនួន ៣៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៦៤,៦១១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥៦,១៧៨នាក់ និងអ្នកស្លាប់ សរុបចំនួន ១,០២៥នាក់៕