ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៣០នាក់ ជាសះស្បើយ ១,០១២នាក់ និងស្លាប់ ២៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៣០នាក់ អ្នកជាសះស្បើយចំនួន ១,០១២នាក់ និងអ្នកស្លាប់ចំនួន ២៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២១៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៦២,៧០០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥៤,៤៨៩នាក់ និងអ្នកស្លាប់ សរុបចំនួន ៩៥៣នាក់៕