ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៨១នាក់ ជាសះស្បើយ ៨១៥នាក់ និងស្លាប់ ២១នាក់
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៨១នាក់ អ្នកជាសះស្បើយចំនួន ៧៤៣នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៥៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៦០,៩៥៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥២,៤៧៥នាក់ និងអ្នកស្លាប់ សរុបចំនួន ៩០២នាក់៕