ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤លានដូសបន្ថែម
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤.០០០.០០០ (បួនលាន) ដូសបន្ថែម។
ដោយក្នុងនោះប្រភេទ ស៉ីណូហ្វាម (Sinopharm) ចំនួន ១.០០០.០០០ (មួយលាន) ដូស និងប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣.០០០.០០០ (បីលាន) ដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីរដ្ឋាភិបាលចិន ក្រោមអធិបតីភាពលោកជំទាវ យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕