ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៥៤នាក់ ជាសះស្បើយ ១,០៤៦នាក់ និងស្លាប់ ២៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៥៤នាក់ អ្នកជាសះស្បើយចំនួន ១,០៤៦នាក់ និងអ្នកស្លាប់ចំនួន ២៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៣៦នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៥៨,០៥៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥០,០២០នាក់ និងអ្នកស្លាប់ សរុបចំនួន ៨២៥នាក់៕