ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៩៣៥នាក់ ជាសះស្បើយ ៦៥៤នាក់ និងស្លាប់ ៣១នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៣៥នាក់ អ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងអ្នកស្លាប់ចំនួន ៣១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៥៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៥៦,១២២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤៨,០៤០នាក់ និងអ្នកស្លាប់ សរុបចំនួន ៧៧៩នាក់៕