ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៩៦នាក់ ជាសះស្បើយ ៦៤៦នាក់ និងស្លាប់ ២៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៩៦នាក់ អ្នកជាសះស្បើយចំនួន ៦៤៦នាក់ និងអ្នកស្លាប់ចំនួន ២៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២១០នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៥៥,១៨៧នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤៧,៣៨៦នាក់ និងអ្នកស្លាប់ សរុបចំនួន ៧៤៨នាក់៕